ជប៉ុនបង្ហាញរថភ្លើងអណ្ដែតរត់ជាង 581 គីឡូម៉ែត្រក្នុងមួយម៉ោង!
នាពេលថី្មៗនេះក្រុមហ៊ុនរថភ្លើងជប៉ុន Central Japan Railway បានបញ្ចេញគំរូរថភ្លើង
ថ្មីប្រើ បច្ចេកវិទ្យាម៉ាញេទិចដែលប្រើប្រព័ន្ធ Maglev មានល្បឿនលឿនបំផុតអាចរត់
បានចម្ងាយ 361 ម៉ាយ (៥81 គីឡូម៉ែត្រ) ក្នុងមួយ ម៉ោង។ ក្រុមហ៊ុន Central Japan
Railway Co. (JR Tokai) បានបញ្ចេញនូវគំរូរថភ្លើងស៊េរី L0 ដែលគ្រោងដាក់ឲ្យប្រតិបត្ត
ការលើផ្លូវរថភ្លើងដ៏មមាញឹកបំផុតរបស់ជប៉ុនចាប់ពីឆ្នាំ ២០៤៥ ខាងមុខនេះ។
រថភ្លើងប្រភេទនេះ ប្រើបច្ចេកវិទ្យាម៉ាញេទិច ដើម្បីធ្វើឲ្យរថភ្លើងស្រាលអណ្ដែតផុតពី
ផ្លូវដែកបន្តិច និងកាត់បន្ថយការកកិតនឹងផ្លូវដែក ជាហេតុធ្វើឲ្យរថភ្លើងនេះរត់កាន់តែ
លឿន។ វាមាន ១៤ ទូ ដែលទូនីមួយៗអាចផ្ទុកមនុស្សបាន ៦៨ នាក់។
ក្រុមហ៊ុនរថភ្លើងជប៉ុន Central Japan Railway បានប្រាប់ឲ្យដឹងថា រថភ្លើងនេះនឹងដាក់រត់នៅលើទីក្រុងចំនួន 3 គឺរវាងទីក្រុងតូក្យូ, ទីក្រុងអូសាកា (Osaka) និង ណាកូយ៉ា
(Nagoya) ដែលជាទីក្រុងសាជីវកម្មធំជាងគេលំដាប់ទី៣ របស់ជប៉ុន៕













0 comments