
ក្រុមអ្នកជំនាញផែ្នកចំណីអាហារកាណាដាបានណែនាំអោយប្រជាជនឲ្យទទួល
ទានអាហារបន្លែបៃតងឲ្យបានច្រើនក្នុងមួយថៃ្ង ។ ព្រោះវាជាអាហារចាំបាច់ដើម្បី
ទ្រទ្រង់សុខភាពឲ្យរឹងមាំ ។ បន្លែទាំងនោះមានដូចជា ផី្ទ ស្ពៃ ននោង អាចជួយសុខ
ភាពរឹងមាំ ភែ្នកមិនឆាប់ងងឹតនៅពេលឈានចូល វ័យចាស់ ។
រីឯ ស្ពៃកោ្តប សណ្តែកបណ្តុះ ផា្កខាត់ណា មានសារធាតុជីវសាស្ត្រប្រឆាំង និង ជំងឺមហារីក ។ បន្លែប្រភេទខ្លះមានសារជាតិបេតាការ៉ូទីន (Beta carotene) កម្រិតខ្ពស់ដែលជាសារធាតុកំរិតខ្ពស់ប្រឆាំងនិងអុកសីតកម្ម ។ ជីរជាតិអាហារ ដ៏សំខាន់បំផុតនៃ បន្លែស្លឹកបៃតង គឺ អាសីតហ្វូលិក (acid Folic) ,វិតាមីនB ដែលជាសារជាតិដ៏សំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់ទារក ។
ហើយក៏ជួយឲ្យឆ្អឹងខ្នងនិងខួរក្បាលទារកលូតលាស់ល្អទៀតផង ។ដូច្នេះស្រី្តមានផៃ្ទពោះគួរទទួលទានអាហារនេះឲ្យបានច្រើន ។ ត្រូវចាំថាការបរិភោគអាហារបៃតងចាស់កាន់តែមានប្រយោជន៏ច្រើនដល់សុខភាព។












0 comments