ដំឡូងបារាំងចៀនបង្កឲ្យ​កើតមហារីក




យើងដឹងហើយថាដំឡូងបារំាងជាប្រភេទបន្លែមួយ​ដែលប្រជាជនភាគច្រើនចូល
ចិត្តទទួលទាននិងយកមកធើ្វជាម្ហូបបានផងដែរ។ ដំឡូងបារំាងចៀនស្រួយមានរស់ឆ្ងាញ់ដែលគួរឲ្យចង់ពិសា ថី្មៗ នេះតាមរបាយការណ៍ អង្គការ FoodWatch e.v. នៅប្រទេសអាល្លឺម៉ង់បានរកឃើញសារធាតុ អាគ្រីឡាមីដ (Acrylamid) លើសកំណត់ក្នុងដំឡូងបារាំងចៀនស្រួយ ដែលជាសារធាតុ ពុលមួយ ប្រភេទជំរុញឲ្យកើតមហារីក។បើសិនក្មេងទម្ងន់២០គីឡូញុំាដំឡូង បារាំងចៀន ស្រួយ ច្រើនជាង ៥ជំនិតគឺចាត់ទុកថាទទួលសារធាតុនេះច្រើនហួសកំរិត។លើសពីបញ្ហានេះអង្គការសុខភាពពិលោក (WHO) បានណែនាំចំណីញុំាលេងដែលមានសារធាតុ Acrylamid ដែលអាចញុំា ក្នុងមួយថ្ងៃបាន ប្រហែលតែ ១មីក្រូក្រាម តែប៉ុណ្ណាះ។ ចំពោះអ្នកមានទម្ងន់ ៨៥គីឡូក្រាម បើសិន ជាទទួលទាន ដំឡូងបារាំងស្រួយ កន្លះស្បោង គឺ ចាត់ទុកថាច្រើនពេកហើយ។ នាយក ដ្ឋានត្រួតពិនិត្យ ចំណីអាហារ BFR នៅប្រទេសអាល្លឺម៉ង់បានដាស់តឿនថាសារធាតុ Acrylamid មានអន្តរាយ ប៉ះពាល់ដល់សុខភាព ជាខ្លាំង, ដូចនេះលោកអ្នកមិនគួរទទួលទាន ដំឡូអបារាំងស្រួយ រៀងរាល់ថ្ងៃទេ។​ សារធាតុនេះអ្នកមិនអាចមើលឃើញទេ, ប៉ុន្តែអ្នក ទទួលទានអាច សង្កេតឃើញ បាន, បើសិនឃើញមានចំណុចអុជៗ ពណ៌ត្នោត នៅលើដំឡូងបារាំងចៀន នោះលោកអ្នកមិនគួរទទួលទានទេ។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top