Google Maps ថី្មសំរាប់​ ​iOS 6!!!



ថី្មៗនេះបើតាម​សារព័ត៌មាន Wall Street Journal បាន​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Google បាន​
កំពុង​បង្កើត​ផែនទី​របស់​ខ្លួន​ដាក់​ឲ្យ​ប្រើបាន​នៅ​លើ iOS 6 ហើយ​ឥឡូវ​នេះ​កំពុង​ស្ថិត​
ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ធ្វើតេស្ត Google Maps ជិត​បានសម្រេច​​ហើយ។
Google Maps ធ្លាប់​បាន​បំពាក់​ប្រើ​នៅ​លើ iPhone កន្លងមក​ម្ល៉េះ តែ​បាន​ដក​ចេញ​វិញ​
ចាប់​ពី Apple ចេញ iOS vesion ថ្មី iOS 6 ជំនួស​ដោយ Apple Maps វិញ។ តែទោះជា
យ៉ាង​ណា Google នៅតែបង្កើត​កម្មវិធី Google Maps នេះសម្រាប់​ឲ្យ​អ្នក​ប្រើ iOS
smartphone នៅតែអាច​ប្រើប្រាស់​បាន​ដោយ​ទាញ​យក​ពី App Store, iTunes Store
របស់ Apple​​ បានដដែល។ Google បាន​និយាយ​ថា ​យើងបង្កើត “Google Maps” 
ក្នុងគោលបំណង​សម្រាប់​ឲ្យ​មនុស្ស​រាល់​គ្នា​ដែល​ចង់​ប្រើ​អាច​ប្រើ​បាន​នៅ​លើ​គ្រប់ 
smart phone, browser និង​គ្រប់ OS ផង​ដែរ។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top