HTC Droid DNA ដែលទើបដាក់បង្ហាញនាពេលថ្មីៗនេះសម្រាប់ទូរស័ព្ទម៉ូដែល
នេះបាននាំមកជាមួយ បច្ចេកវិទ្យា ទំនើបទាន់សម័យបំពាក់ដោយអេក្រង់
Touchscreen ទំហំ 5.0 អ៊ីង Resolution 1920 x 1080 Full HD Super LCD 3 ភ្ជាប់
ដោយ 440 pip។ ចំណែកខួរក្បាលប្រើជាមួយ quad-core Qualcomm Snapdragon
S4 Pro ល្បឿន 1.5GHz អង្គចងចាំ 2GB ទំហំផ្ទុកទិន្នន័័យ 16GB។ រីឯលក្ខណៈ
ពិសេសផ្សេៗងទៀត បំពាក់ដោយកាមេរ៉ាមុខទំហំ 2.1 មេហ្គាភិចសែល កាមេរ៉ា
ក្រោយទំហំ 8 មេហ្គាភិចសែល ជាមួយកម្រិតថតវិដេអូ 1080p។ ដោយឡែកនូវ
មានមុខងារ MicroSIM card, GPS, NFC, WiFi, Bluetooth, 4G LTE, ថ្មប្រភេទ 2020mAh ព្រមទាំងកាសស្តាប់ដែលភ្ជាប់មកជាមួយប្រដាប់តំឡើង សម្លេងស្រាប់ និងប្រើ
លើប្រព័ន្ធដំណើរការ Android 4.1 និង HTC Sense 4+ ៕













0 comments