ថ្មីៗនេះក្រុមហ៊ុន Apple បានបង្ហាញiPad miniឆ្នាំ២០១៣ ស៊េរីថី្ម, ជំនាន់ទី ៤ ដែល
បានអភិវឌ្ឍន៍ថី្ម និង មានលក្ខណទំនើប និង មានរាងតូច ក្នុងនោះ iPad mini វាមាន
លក្ខណសម្បតិ្ត ដូចជា វាមាន អេក្រង់ទំហំ ៧,៩ អ៊ីញ មាន resolution of 1024×768
pixels ដង់ស៊ីតេ ១៦៣ ppi និងអាចដំឡើងគ្រប់កម្មវិធីរបស់ iPad គ្រប់ជំនាន់ទាំង
អស់ព្រោះវាមាន resolution ប៉ុន iPad 2, ប្រព័ន្ធដំណើរ CPU ប្រភេទA5 ល្បឿន 1GHz
dual-core ARM Cortex-A9, មាន RAM ទំហំ 512MB, ហើយវាមាន កាមេរ៉ាក្រោយ
iSight ទំហំ 5MP ថតវីដេអូបានកម្រិត 1080p និងកាមេរ៉ាមុខប្រភេទ HD សម្រាប់
FaceTime, មានអង់ចងចាំ ខាងក្នុងមានបីទំហំសម្រាប់ជ្រើសរើសដូចជា៖ 16GB,
32GB ឬ 64GB, ហើយថ្មរបស់វាកាន់បានរយៈពេល 10ម៉ោង, មាន Wi-Fi ប្រភេទ
4G LTE ថី្មមានល្បឿនលឿន, ចំពោះដុយសាកថ្ម របស់ iPad mini ប្រើ dock connector
ប្រភេទ Lightning ដូច iPhone 5 និង iPad mini អាចប្រើ ស៊ីម បានប្រភេទ Nano , វាមាន
រូបរាង និង មានទំហំ វិមាត្រ 200 X 134.7 X 7.2 មម, ហើយទម្ងន់ 308ក្រាម (ប្រភេទ
WiFi) និងទម្ងន់ 312ក្រាម (ប្រភេទ WiFi +4G LTE), លើសពីនេះ iPad mini ស៊េរីថី្មនេះ
ប្រើប្រព័ន្ធប្រតិបត្តិការ iOS 6 ៕













0 comments