របៀបរចនា Theme ដាក់លើ​​ Chrome​ ដោយខ្លួនឯង


ជាការពិតណាស់ Chrome​ ​គឺ​ជា ​Browser ​មួយដែលមានការពេញនិយមប្រើប្រាស់
នាពេល​បច្ចុប្បន្ន។ ដោយសារ ​Browser នេះបានធ្វើការកែរប្រែលនូវលក្ខណៈ
ពិសេសជាច្រើនធ្វើឲ្យ​មាន​ការ​ទាក់​ទាញដល់អ្នកប្រើប្រាស់ ព្រោះថាវាបន្ថែមនូវ
មុខងារ Chrome web store​ និងលក្ខណៈ​សំខាន់ៗជាច្រើនផ្សេងទៀត។ ដោយឡែក
សម្រាប់ Chrome web store នេះវាមានផ្ទុកនូវ Extension​ គ្រប់ប្រភេទសម្រាប់បំពេញ
តាម​តម្រូវការប្រើប្រាស់។ តួយ៉ាងក្នុងចំណោម Extension​​ ទាំងអស់នោះយើងសូម
លើកយកនូវ Extension មួយមកបង្ហាញដល់លោកអ្នកនោះគឺ My Chrome Theme​​
ជា Extension​ មួយដែលផ្តល់ឲ្យលោកអ្នកធ្វើរចនា Theme​ ដោយខ្លួនឯង និងងាយ
ស្រួលបំផុត​សម្រាប់ដាក់លើ Browser នេះ មិនតែប៉ុណ្ណោះលោកអ្នកអាចដាក់​នូវ
រូបភាព​ជាទីពេញចិត្តពី​​ម៉ាស៊ីនកុំព្យូទ័រ ឬថតតាម Webcan​ របស់លោកអ្នកទៀតផង។

ជំហានទី១: ដំបូងលោកអ្នកត្រូវចូលទៅកាន់ Chrome web store​ ហើយស្វែងរក Extension​ ឈ្មោះ My Chrome Theme​​ បន្ទាប់ចុច Add to Chrome​ ប៊ូតុង នៅត្រង់ចំណុចចំពោះ Extension​ តម្រូឲ្យលោកអ្នក Sign in​ ទើបវាផ្តល់ភាពងាយស្រួលដល់ការ Add នេះ ដោយវាប្រើជាមួយ Gmail Account។

ជំហានទី២: ក្រោយពីដំណើរការ Add បញ្ចប់វានឹងបង្ហាញផ្ទាំង New​ Tab​ រួចហើយលោកអ្នក​ឃើញរូប icon របស់​ My Chrome Theme​ រួចបន្តចុចលើ icon នោះ ដើម្បីចូលទៅកាន់ការរចនា Theme​។

ជំហានទី៣: ជាបន្តវាលោតបង្ហាញផ្ទាំង ចំពោះចំនុចនេះលោកអ្នកអាចយករូបភាពពីម៉ាស៊ីន​កុំព្យទ័រ និងប្រើ Webcam​ យកដាក់លើការចនានេះ ហើយបន្តចុចលើ Continue​ to step 2 ប៊ូតុង។


ជំហានទី៤: វានឹងចូលទៅកាន់ជំហានទីបន្ទាប់នេះ វាផ្តល់ឲ្យលោកអ្នកអាចធ្វើការប្តូរពណ៌លើ​ចំនុចទាំងបីនោះ។

ជំហានទី៥: ក្រោយការរចនារួចវាតម្រូវឲ្យលោកអ្នក Install​ លើ Theme នោះ៕ 


ជំហានទី៦: បន្ទាប់ពីបញ្ចាប់ដំណើរការ Install​ លោកអ្នកទទួលបានលទ្ធផលដូចខាងក្រោម៖

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top