ងាយស្រួលបង្កើត Windows តាម USB ឬ DVD


តើលោកអ្នកចង់មាន Windows នៅក្នុង ​USB Flashដែរឬទេ? វិធីក្នុងការ Setup Windowsមានច្រើន​ណាស់ដែលអាចអោយលោកអ្នកប្រើបាន តែមានកម្មវិធីមួយចំនួន​ទាមទារ
អោយ​បង់ប្រាក់ និងមាន​ភាពស្មុកស្មាញនៅការបង្កើត ។ ហើយនៅពេលនេះដែល​យើង
និង​បង្ហាញ​លោកអ្នក​ពីវីធីដែល​ងាយស្រួលក្នុងការបង្កើត Windows ទៅក្នុង USB ឬ DVD
 ហើយវាជា​កម្មវិធី​ដែលមិនមាន​ការបង់​ប្រាស់ទេ។ ដូចនេះត្រូវអនុវត្តតាមវិធីខាងក្រោម
នេះ៖

ជាដំបូងលោកអ្នកត្រូវទាយយកកម្មវិធីនេះសិន
សម្រាប់ Windows XP: Image Mastering API v2.0 (IMAPIv2.0) for Windows Xp
សម្រាប់ Windows 7 : win7 iso to usb/dvd tool

-----------------------------------------------------------------------------------------------------------

ចំណាំ៖លោកអ្នកត្រូវជា administrator នៅលើកុំព្យូទ័រដើម្បីអាចតំទ្បើងកម្មវិធី Windows 7 USB/DVD បាននិងមានកម្មវិធី Microsoft .NET Framework version 2.0 ឬក៏ខ្ពស់ជាងនេះ។ 


១ បើកម្មវិធីរួចចុច Browseទៅរក File Windows ដែលលោកអ្នកចង់បង្កើតហើយចុចប៊ូតុង Click Next។ 



២ ជ្រើសរើសយក USB Device បើលោកអ្នកចង់បង្កើតនៅលើ USB flash drive ឬក៏ជ្រើសរើសយក DVD disk បើចង់បង្កើតដាក់ DVD disk (បើលោកអ្នកមាន Boot តាម USB flash គួរតែប្រើតាម USB ទៅល្អជាងពីព្រោះវាប្រើរយះលឿនជាង DVD ពេលដែលតម្លើង Windows)។


៣ បន្ទាប់ពីលោកអ្នកបានកំណត់អស់ហើយនោះលោកអ្នកត្រូវចុចលើប៊ូតុង Begin copying ហើយវានិងលុបឯសារ​ដែលមាននៅក្នុង USB រួចចម្លង Windows ដែលជា file ISO ទៅក្នុង USB ៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top