មូល​ហេតុនៃការរលូត​កូន


អី្វទៅជាការរលូតកូន? រលូតកូន​ជាពាក្យ​មួយឃ្លា​ដែលស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​មិនចង់​ឱ្យកើត​មាន​ចំពោះ​ខ្លួន និង​កូនក្នុង​ផ្ទៃ​របស់​ខ្លួន​ឡើយ។ ទាំង នេះមិន​អាច​កំណត់​បានឡើយ​ព្រោះ​មាន​ស្ដ្រីមួយ​ចំនួន​មាន​សរីរាង្គ​បន្ដពូជ​របស់​គាត់​មិន​អាច​អនុញ្ញាត​ឱ្យទារក​រីកលូត​លាស់​បាន។ ក្រៅពីនេះ​ក៏មាន​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​សុខភាព​ក៏ដូចជា​ឥរិយាបថ​របស់​ស្ដ្រីមាន​ផ្ទៃពោះ​នោះផ្ទាល់​តែម្ដង។

*សញ្ញាណ​បញ្ជាក់ថា​មានការ​រលូតកូន

ស្ដ្រីមាន​ផ្ទៃពោះ​ចាប់តាំង​ពីសប្ដាហ៍​ទីមួយ​រហូតដល់​សប្ដាហ៍​ទី២៤ សូម​ចាប់​អារម្មណ៍​នូវ​សញ្ញាណ​មួយ​ចំនួន​ដែល​អាច​បញ្ជាក់ ថាកូន​របស់​លោកស្រី​អ្នកនាង​កំពុង​គំរាម​រលូត ដែល​មានដូច​ជាការ​ធ្លាក់​ឈាម​តិចៗ ក្ដៅខ្លួន​ឈឺអាង​ត្រគាក​បែបធ្ងន់​ចុះមក​ក្រោម ឈឺ ចង្កេះ អស់​កម្លាំង​ល្ហិតល្ហៃ​ជាដើម។ មាន​ករណីខ្លះ​អ្នកម្ដាយ​មិនបាន​ចាប់​អារម្មណ៍​ពីបម្រែ​បម្រួល​ទាំង​នេះទេ ហើយ​ទុកទាល់​តែទារក បាត់បង់​ជីវិត​នៅ​ក្នុងពោះ ហៅថា​កូនស្លាប់​ក្នុងពោះ ដែល​អាចបង្ក​គ្រោះ​ថ្នាក់​ដល់ស្ដ្រី​ជាម្ដាយ​បាន។

*មូល​ហេតុ​នៃការ​រលូតកូន

មានមូល​ហេតុច្រើន​យ៉ាងដែល​អាច​បណ្ដាល​ឱ្យស្ដ្រី​អាច​រលូតកូន​បាន។
      - ស្ដ្រីដែល​មាន​កស្បូនខ្លី​ពីកំណើត មិន​ផ្ដល់​លទ្ធភាព​ឱ្យទារកធំ​ធាត់បាន​រហូត​ដល់​ពេល​សម្រាល។ ស្ដ្រី​ដែល​មាន​លក្ខណៈ បែបនេះ​មិនមាន​សមត្ថភាព​ពពោះ​អស់​មួយជីវិត.
      -ស្ដ្រីដែល​ធ្លាប់​មានប្រវត្ដិ​រលាក​ដៃស្បូន​រ៉ាំរ៉ៃ រលាក​អាងត្រគាក​និង​រលាក​តួស្បួន​ដែល​មិនបាន​ព្យាបាល​ឱ្យជា​សះស្បើយ ទាន់​ពេលវេលា .
     - ស្ដ្រី​ដែល​មានផ្ទៃពោះ​ធ្វើការ​ហួស​កម្លាំង​ជាហេតុ​ធ្វើឱ្យ​ស្ដ្រីនោះ​មិនមាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការ​លូតលាស់​របស់ ទារក .
     -ស្ដ្រីដែល​មានផ្ទៃពោះ​ទទួល​ការប៉ះទង្គិច ដូចជា​ដួល​ធ្ងន់ធ្ងរ​ក៏ធ្វើឱ្យ​មានការ​រលូត​កូនដែរ .
     -ស្ដ្រីដែល​មិនមាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ធ្វើឱ្យ​ទារក​មិនអាច​លូតលាស់​បាន ការ​ប្រើប្រាស់​ថ្នាំមួយ
​ចំនួន​ដែលគ្មាន​វេជ្ជបញ្ជា​ក៏អាច​ធ្វើឱ្យ​ទារករលូត​បានដែរ។

*ផល​វិបាក​នៃការ​រលូតកូន
ការរលូត​កូនអាច​បង្ក​គ្រោះថ្នាក់​នៅពេល​ដែលស្ដ្រី​ធ្លាក់​ឈាម​ច្រើន នាំឱ្យ​ស្ដ្រីមាន​ការបាត់​បង់​ឈាមច្រើន​ពេក​រហូតធ្វើ​ឱ្យស្ដ្រី ស្លេកស្លាំង បើ​ករណី​ធ្ងន់ធ្ងរ​អាចធ្វើ​ឱ្យប៉ះ​ពាល់​ដល់អាយុ​ជីវិត​ទៀតផង៕

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top