ផ្អើលពីអត្ថប្រយោជន៍ពីក្រូចឆ្មាពណ៌លឿងជាច្រើន
ចំពោះសុខភាពមនុស្សដែលជាតំរូវការរាល់ថ្ងៃសំរាប់រាងកាយ។ ក្នុងនោះផងដែរផ្លែក្រូចឆ្មាពណ៌លឿង
នេះក៏ត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំសំរាប់ម្ហូបអាហារដែលធើ្ចឲ្យកាន់តែរស់ជាតិឆ្ងាញ់ពិសា។ ផ្លែ
ក្រូចឆ្មាពណ៌លឿងវាបានគេយកវាទៅកែឆ្នៃធើ្វជាទឹកក្រូចឆ្មាស្រស់ៗ ដែលមានរស់ជាតិឆ្ងាញ់ពិសា
ដែលគួរឲ្យចង់ញុំាម្តងហើយម្តងទៀត។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញ ពីគុណប្រយោជន៍
ពីសារធាតុចិញ្ចឹមនឹងវិតាមីនជាច្រើននៃផ្លែក្រូចឆ្មាពណ៌លឿង ដែលមានសារសំខាន់ចំពោះសុខភាព ដូចជាវាជួយឲ្យរាងកាយមានកម្តៅតថេរ, ជួយជំរុញក្រពះក្នុងការរំលាយអាហារ, ជួយភ្នែកក្នុងការមើល
កាន់តែប្រសើរ នឹងរឹងមាំ,លើសពីនេះទៅទៀតទឹកផ្លែក្រូចឆ្មាពណ៌លឿងនេះមានថាមពលខ្លាំងណាស់ក្នុង
ការកំចាត់មេរោគមួយចំនួនដូចជាមេរោគគ្រុនចាញ់, អាស្នរោគ, ខាន់ស្លាក, គ្រុនពោះវៀន នឹងជម្ងឺ
ផ្សេងៗដោយការបំផ្លាញ់ពពួកមេរោគទាំងអស់នោះ។ ផ្លែក្រូចឆ្មាពណ៌លឿងក៏មានសារធាតុកាល់ឡូរីទាប
គឺ 29 កាល់ឡូរី ក្នុង100g ដែលជាជំរើសដ៏ល្អសំរាប់លោកអ្នកក្នុងការរៀបចំកម្មវិធីចំណីអាហារ, ហើយ
ផ្លែក្រូចឆ្មាពណ៌លឿងនេះមានសារធាតុ Fiber 7.36% នៃ RDA ដែលមានសារសំខាន់ក្នុងការបំផ្លាញ់
ជាតិមិនល្អនៅក្នុងខ្លួនមនុស្ស និងជួយការពារបញ្ហាការទល់លាមក។ បន្ថែមពីនេះទៀតវាក៏នៅមាន
សារធាតុជាច្រើនផងដែរដែលជួយការពារកុំឲ្យបញ្ហាគ្រោះក្នុងតំរង់នោមជួយសំរួលទៅលើប្រព័ន្ធរំលាយ
អាហារផងដែរ។ រីឯសារធាតុផ្សេងៗទៀតដែលមាននៅក្នុង ផ្លែក្រូចឆ្មាពណ៌លឿង ដូចជាវិតាមីន C,
វិតាមីន A នឹងវិតាមីន B Complex គឺមានសារសំខាន់ណាស់ចំពោះសុខភាពដោយការពារពីជម្ងឺ
ផេ្សងៗ។ ក្នុងនោះក៏នៅមានសារចិញ្ចឹមមួយចំនួនទៀតដូចជា iron, copper, potassium នឹង calcium ដែលជួយទប់ស្កាត់ការវិឌ្ឃន៍ទៅរកភាពជ្រាវជ្រួញ នឹងទៅរកភាពចាស់ផងដែរ។
ដូចនេះលោកអ្នកគួរតែឧស្សាហ៍ទទួលទានផ្លែក្រូចមិនថាទឹកក្រូចឬផ្លែក្រូចដើម្បីសុខភាពនិងសុភមង្គល
ក្នុងក្រុមគ្រួសារថែមទៀត។













0 comments