វិធីងាយៗក្នុងការបង្ការបញ្ហាបេះដូង


បញ្ហាបេះដូងគឺបានក្លាយជាឃាតកម្មមួយនៅ​ក្នុងពិភពលោកយើងនេះជាពិសេស
នៅក្នុងប្រទេសជឿនលឿនប៉ុន្តែមានវិធីងាយៗក្នុងបង្កាការពារពីបញ្ហាបេះដូងនឹងធ្វើឲ្យបេះ​ដូងរបស់លោកអ្នកមានសុខភាពល្អ នឹងធ្វើឲ្យការរស់នៅបានយូរអង្វែងថែមទៀត។
ដោយលោកអ្នកប្រើវិធីងាយៗក្នុងបង្កាការពារពីបញ្ហាបេះដូងដែលមិនទាមទារឲ្យលោកអ្នក
ចំណាយលុយច្រើន ឬពេលវេលាច្រើននោះទេ។ ដូចេ្នះខ្ញុំនឹងបង្ហាញលោកអ្នកពីវិធីងាយៗ
5 ចំនុចដូចខាងក្រោមនេះ៖
1.ទម្លាប់ធ្វើការហាត់ប្រាណ:
ដោយលោកអ្នកគ្រាន់តែចំណាយពេលក្នុងការរត់ជាធម្មតារៀងរាល់ព្រឹក ឬយ៉ាងតិចណាស់ឲ្យបាន 4 ដងក្នុងមួយសប្តាហ៍,ដែលមិនមានការចំណាយលុយច្រើនតែ ទទួលបានគឺការការពារពីបញ្ហាបេះដូង។
2.យកចិត្តទុកដាក់ទៅលើត្រួតពិនិត្យសំពាធឈាម:
លោកអ្នកគ្រាន់តែចំណាយពេលក្នុងការទៅពិនិត្យសំពាធឈាមជាមួយគ្រូពេទ្យរបស់
លោកអ្នកនោះវាក៏ជួយការពារពីបញ្ហាបេះដូងដែលអាចកើតមានឡើង។
3.ជៀសវាងការជក់បារី:
នៅក្នុងបារីមានសារធាតុ nicotineដែលជាសារធាតុអាក្រក់ដែលធ្វើឲ្យមានបញ្ហាបេះដូងនឹងប៉ះពាល់ ដល់អ្នកនៅជុំវិញខ្លួនអ្នកជាពិសេសក្រុមគ្រួសារ។ដូចនេះសូមលោកអ្នកបញ្ឈប់ការជក់បារីដើម្បីសុខភាពបេះដូងកាន់តែ ប្រសើរ។
4.ពិសាទឹកឲ្យបានច្រើន:
Cafein ដែលមាននៅក្នុង cofee ឬ soda គឺជាភេសជ្ជ:ដែលមិនល្អទេសំរាប់បេះដូង ពីព្រោះវាបានធ្វើ ឲ្យកើតមានជម្ងឺបេះដូង។ដើម្បីឲ្យបេះដូងរបស់លោកអ្នកជៀសវាងជម្ងឺគួរតែពិសាទឹកឲ្យបានច្រើន យ៉ាងតិចណាស់ឲ្យបាន 8 កែវជារៀងរាល់ថ្ងៃ។
5.អាហារសំរន់ នឹងអាហារ Fast Food (ប៊ឺរហ្គឺរ...) :
អាហារសំរន់នឹងអាហារ Fast Food លោកអ្នកគួរតែជៀសវាងពីព្រោះអាហារទាំងអស់សំបូរទៅ
ដោយជាតិខ្លាញ់អាក្រក់ដែលមានផលអាក្រក់ដល់មុខងារបេះដូងជាពិសេស​ គឺធើ្វឲ្យស្ទះសរសៃ ឈាមបេះដូង។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top