ក្រុមហ៊ុន Epson បានដាក់បង្ហាញនូវប្រភេទ nettop PCថ្មី
មួយមានរូបរាងស្អាតដែលជាជំនាន់ ចុងក្រោយ របស់ខ្លួនមានឈ្មោះថា Endeavor NP31S ដែលវាមានរាងស្រដៀងនិង Mac PC ដែរ។ Endeavor NP31S បានភ្ជាប់មកជាមួយនិងល្បឿនដំណើរការ 1.40GHz AMD E1-1200 ហើយមាន ប្រភេទ chipset ជា AMD A45 FCH អ្វិដែលពិសេសជានេះទៅទៀតវាបានបំពាក់នូវ graphics card ប្រភេទ Radeon HD 7310 ដែលអាចលោកអ្នកអាចលែង Game ជាប្រភេទ 3D បានទៀតផង។ ចំពោះ RAM វិញមាន 4GB DDR3 និងមានដំណើរការជា Windows 8 64-bit ឯតំលៃវាវិញប្រហែលជា $363 ៕
0 comments