Facebook រួមសហការជាមួយ HTC បង្កើត Facebook Smartphone
នាពេលថី្មៗនេះ Facebook
បានឲ្យដឹងថាខ្លួននឹងចាប់ដៃគូរជាមួយក្រុមហ៊ុន HTC ដើម្បីបង្កើតទូរស័ព្ទ
smartphone ថី្មដែលមានឈ្មោះថា Facebook smartphone នឹងមានប្រព័ន្ធដំណើរការតែមួយ ហើយ
Facebook គ្រោងនឹងចេញ Facebook smartphone នេះនៅពាក់កណ្តាល ឆំា្ន 2013 ។
*Facebook smartphone ថី្មនេះមានការចូលរួមជាមួយ HTC នឹង Facebook ក្នុងគោលបំណងតែមួយគឺ
កែប្រែប្រព័ន្ធប្រតិ្តបត្តិទៅលើទូរស័ព្ទហើយ Facebook បានប្រាប់ឲ្យដឹងដែរថានេះនឹងដំណើរការលើប្រព័ន្ធ
ប្រតិបត្តិការ Android, ប៉ុនែ្តប្រភពនេះមិនទាន់ច្បាស់នូវឡើយទេ។
ក្នុងនោះផងដែរ Facebook បានជួលអតីតអ្នកធ្វើការនៅក្រុមហ៊ុន Apple គឺលោក Greg Novick ដែលគាត់
មានមុខងារជាអ្នកអភិវឌ្ឍន៍ផ្នែក touchscreen,លោក Scott Goodson ដែលជាអ្នកជួយបង្កើតទីផ្សាហ៊ុនលើ application , លោក Tim Omernick ដែលគាត់ជាអ្នកធ្វើការលើ device's software នឹងលោក Chris Tremblay គាត់ក៏ជាអ្នកធ្វើការខាង software ផងដែរដើម្បីចូលរួមក្នុងការបង្កើតទូរស័ព្ទ Facebook smartphone ថី្មនេះ។
*CEO របស់ Facebook គឺលោក Mark Zuckerberg ថី្មៗនេះលោកបានឲ្យដឹងដែរថា ទូរស័ព្ទ Facebook smartphone នេះកំពុងតែធ្វើផ្លាស់ប្តូរ នឹងសាកល្បងដ៏ធំមួយក្នុងការប្រកួតប្រជែងហើយ Facebook គ្រោង
នឹងផ្តាច់ខ្លួនចេញពី iOS application របស់ក្រុមហ៊ុន Apple ផងដែរ។ ទូរស័ព្ទដៃ Facebook smartphone នេះគឺមានសហប្រតិបតិ្តការតែទៅលើ Facebook តែមួយមុខប៉ុណ្ណោះដែលធើ្វឲ្យមានលក្ខណកាន់តែជិត
ស្និតជាមួយអ្នកដែលចូលចិត្ត Facebook ។
តើលោកអ្នកមានចំណាប់អារម្មណ៍យ៉ាងណាដែរជាមួយទូរស័ព្ទដៃ Facebook smartphone នេះ?













0 comments