ក្រុមហ៊ុន Verizon បានត្រៀមខ្លួនរួចរាល់សម្រាប់ការដាក់បង្ហាញនូវ
កាមេរ៉ាឌីជីថលត្រកូល Galaxy ជំនាន់ចុងក្រោយ ជាកាមេរ៉ាដំបូងគេបំពាក់មកជាមួយបច្ចេកវិទ្យា 4G LTE- ready នោះគឺ Samsung Galaxy ។ ដោយឡែកសម្រាប់កាមេរ៉ានេះបានភ្ជាប់មកជាមួយទំហំកាមេរ៉ា 16 មេហ្គាភិចសែល sensor ប្រភេទ BSI CMOS ចំណែកកម្រិតនៃការពង្រីកពង្រួមវាធ្វើបាន 21x optical zoom lens រីឯអេក្រង់ បំពាក់ដោយ HD touchscreen នៃ Resolution 1280 x 720 ។ កាន់តែពិសេសជាង នេះវាប្រើជាមួយ ខួរក្បាល quad core ល្បឿន 1GHz អង្គចងចាំទំហំ 8GB ទំហំផ្ទុកទិន្នន័យ 32GB ក្រៅពីនេះមាន មុខងារពិសេសដូចជា Samsung Media Hub, GPS, WiFi, Bluetooth ថាមពលថ្មផ្ទុកបាន 1650mAh និងដើរលើប្រព័ន្ធដំណើរការ Android 4.1 Jelly Bean ៕
0 comments