នឹកឃើញដល់សារធាតុ វិតាមីន C ជាច្រើនដែលមាននៅក្នុងផ្លែក្រូច, ក៏ប៉ុន្តែលោកអ្នកប្រហែល
ជាគិតខុសហើយ ពីព្រោះនៅមានផ្លែឈើមួយប្រភេទទៀតដែលសំបូរសារធាតុវិតាមីន C
ច្រើនជាងផ្លែក្រូចរហូតដល់ទៅពីរដងនោះគឺ ផ្លែKiwi។ ដូច្នេះខ្ញុំនឹងបង្ហាញលោកអ្នកអំពី
គុណប្រយោជន៍ចំពោះសុខភាព នឹងធ្វើឲ្យរាងកាយរឹងមាំដែលបានមកពីការទទួលទាន
ផ្លែ Kiwi។
សព្វថ្ងៃនេះផ្លែ Kiwi ត្រូវបានគេស្គាល់នៅលើជុំវិញពិភពលោកយើងនេះ។ ហើយផ្លែក៏ត្រូវបាន
គេឲ្យឈោ្មះផ្សេងៗគ្នាដូចជាមានឈោ្មះថា Macaque pear, Vine pear, Wood berry ។ ក្នុង
នោះផងដែរផ្លែ Kiwi មានពីរប្រភេទផងដែរ ដែលត្រូវបានប្រជាជនឲ្យឈោ្មះថា Green Kiwi
នឹង Gold Kiwi ទាំងពីរប្រភេទនេះបានសាយយទូទាំងពិភពលោក។Green Kiwi តំណាងឲ្យ
ពណ៌បៃតង នឹង Gold Kiwi តំណាងឲ្យពណ៌លឿង។ ផ្លែ Kiwi ទាំងពីរប្រភេទនេះដែលផ្តល់
អត្ថប្រយោជន៍ជាច្រើនដល់សុខភាពនិងសារធាតុចិញ្ចឹមជាច្រើនដែលមានសារសំខាន់ក្នុងការ
បង្កើតសុខភាពពពួកយើងនឹងធើ្វឲ្យជីវិតកាន់តែប្រសើរ។បន្ថែមពីនេះទៀតផ្លែ Kiwi នេះក៏ត្រូវ
បានគេហៅឈោ្មះថា super foods ពីវាបានផ្តល់នូវសារប្រយោជន៍ជាច្រើនចំពោះសុខភាព
នឹងសារធាតុចិញ្ចឹមជាច្រើនសំរាប់ជួយសុខភាពពពួកយើងនឹងធើ្វឲ្យជីវិតកាន់តែប្រសើរ។ អ្នក
វិទ្យាសាស្រ្តក៏បាននិយាយផងដែរថានៅក្នុងផ្លែ Kiwi នេះសំបូរទៅដោយសារធាតុវិតាមីន C ជាច្រើននឹងមានចំនួនច្រើនបំផុត។ យោងតាមការស្រាវជ្រាវថី្មៗនេះក៏បង្ហាញដែរថាផ្លែ Kiwi គឺមានសារជាតិចិញ្ចឹមដ៏មានសារសំខាន់ណាស់សំរាប់សុខភាពមនុស្ស, ក្នុងចំណោមផ្លែឈើ
ផ្សេងៗទៀតផ្លែ Kiwi វាក៏មានជាតិដែក នឹងវិតាមីន K ខ្ពស់ជាងទៀតផង។ លើសពីនេះទៀត
ផ្លែ Kiwi មានគុណប្រយោជន៍ 5 យ៉ាងបន្ថែមទៀតដូចខាងក្រោម៖
1.សារសំខាន់នៃ វិតាមីន C:
ដូចដែលខ្ញុំបានរៀបរាប់ខាងលើរួចមកហើយថាផ្លែ Kiwi មានសារធាតុវិតាមីន C ច្រើនជាងផ្លែក្រូច
ទៅទៀតគឺ100gr គឺស្មើនឹង 100mg នៃវិតាមីន C បើប្រៀបធៀបជាមួយផ្លែក្រូចមានតែ 54mg គឺមាន
ន័យថាផ្លែ Kiwi មួយផ្លែ គឺ ស្មើនឹងផ្លែក្រូច ពីរផ្លែ ឯណោះ។ ចំនួនដ៏ច្រើននៃវិតាមីន C ដែលមាន
នៅក្នុង។ ផ្លែKiwi នោះវាបានជួយកាត់បន្ថយគ្រោះថា្នក់នៃជម្ងឺហឺត, ជួយការពារការហូរឈាមតាម
អញ្ជាញធ្មេញ នឹងជួយ ប្រឆាំងនឹងការរលាកផងដែរ។
2. ទប់ស្កាត់ការវិឌ្ឃន៍រាងកាយ:
ផ្លែ Kiwi មានសារធាតុសំខាន់ៗជាច្រើនដូចជា polifenol, carotene នឹង enzyme ផ្សេងៗទៀត
ដែលសារធាតុទាំងអស់នោះមានសារសំខាន់ណាស់ក្នុងការទប់ស្កាត់ការវិឌ្ឃន៍របស់រាងកាយ
ដែលរក្សាសុខភាពរបស់លោកអ្នកឲ្យនៅថេរ នឹងបំផ្លាញ់ radical ស៊េរី ដែលជាមូលហេតុបង្កឲ្យ
ដែលរក្សាសុខភាពរបស់លោកអ្នកឲ្យនៅថេរ នឹងបំផ្លាញ់ radical ស៊េរី ដែលជាមូលហេតុបង្កឲ្យ
មានមហារីក។
3.សារសំខាន់វិតាមីន E:
តាមការស្រាវជ្រាវបានបង្ហាញថានៅក្នុងផ្លែ Kiwi មាន 10% នៃ RDA សំរាប់ វិតាមីន E ដែលមានសារសំខាន់ក្នុងការប្រឆាំងនឹងការវិឌ្ឍន៍ទៅរកភាពចាស់។ ដោយសារធាតុវិតាមីន E ខ្ពស់នេះហើយដែលជួយកាត់បន្ថយភាពជ្រាវជ្រួញ នឹងធ្វើឲ្យស្បែករបស់លោកអ្នកកាន់តែ
ប្រសើរឡើង, លើសពីនេះទៀតវិតាមីន E ដែលមាននៅក្នុង ផ្លែ Kiwi នេះវាបានជួយការពារ
ពីជម្ងឺ បេះដូង ថែមទៀតផង។
4.ជួយឲ្យឆ្អឹងរឹងមាំ:
តាមការសិក្សារក៏បានបង្ហាញផងដែរចំពោះប្រជាជនដែលទទួលទានផ្លែ Kiwi គឺមានការថយ
ចុះនៃជម្ងឺឆ្អឹងស្ពោតជាងអ្នកដែលមិនបានទទួលទានផ្លែ Kiwi នេះពីព្រោះនៅក្នុងផ្លែ Kiwi មាន
Calcium ប្រហែល 5,5% RDA នៃ Calcium។ ផ្លែ Kiwi ក៏មានសារធាតុវិតាមីន K ខ្ពស់ដល់ទៅ
89% ដែលជាតំរូវការរាល់ថ្ងៃសំរាប់ឆ្អឹងធើ្វមេតាប៉ូលីស។
5.ជួយការពារការទល់លាមក:
ផ្លែ Kiwi ក៏បានជួយការពារការទល់លាមកផងដែរ, ពីព្រោះនៅក្នុងផ្លែនេះមានសារធាតុ Fiber
ខ្ពស់ដែលមាន Fiber ប្រហែល16% RDA នៃ Fiber ដែលមានសារសំខាន់ក្នុងការជួយការពារ
ការទល់លាមក នឹងសំរួលការបញ្ចេញចោល។ ជាពិសេសការពារជម្ងឺមហារីកពោះវៀនធំ។
តើលោកអ្នកយល់យ៉ាងណាដែរចំពោះអត្ថប្រយោជន៍ដែលបានមកពីការញុំាផ្លែ Kiwi នេះ?

0 comments