Microsoft បានកែរប្រែលើ Skype ​



ឥឡូវ​នេះ កម្មវិធី Skype បាន​ធ្វើការកែរប្រែថ្មី​ ដែល​មាន​បន្ថែម​មុខងារ​ជា​ច្រើន​
សម្រាប់​លេង​ឆាត និង​ជា​ពិសេស​គឺ​ធ្វើ​ឲ្យ​ស័ក្ដ័សម​​ នឹង​អេក្រង់​វែង​របស់ iPhone 5។
កាល​ពី​ថី្មៗនេះ ក្រុមហ៊ុន Microsoft បាន​បង្ហាញពីកំណែ​ប្រែ​ថ្មី​របស់​កម្មវិធី Skype 
នៅ​លើ​ iOS ដោយ​ជា​ជំហាន​ដំបូង​គឺ​​អនុញ្ញាត​ឲ្យ​ប្រិយមិត្ត​អាច​រួម​បញ្ចូល​គណនី 
Skype ជាមួយ​គណនី​ Microsoft។ នេះ​មាន​ន័យ​ថា ប្រិយមិត្ត​អាច​លេង​ឆាត​ជាមួយ 
Messenger, Hotmail និង Outlook.com តាម​រយៈ​ Skype តែ​ម្តង។
នៅ​ក្នុង​ប្រអប់​លេង​ឆាត ប្រិយមិត្ត​ក៏​អាច​ប្រើប្រាស់ Emoticon ដែល​បង្ហាញ​ពី​អារម្មណ៍​
របស់​អ្នក​បានថែមទៀត​ផងដែរ។
*ការ​កែប្រែ​មួយ​ចំនួន​នៅ​ក្នុង​កំណែ​ប្រែ​ថ្មី Skype 4.2 សម្រាប់ iOS
-លេង​ឆាត​ជាមួយ Messenger, Hotmail និង​ Outlook.com ដោយ​អាច​បើក​ចូល និង​
រួម​បញ្ចូល​ជាមួយ​គណនី Microsoft។
-សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​លេង Skype អាច​បង្កើត​គណនី​ដោយ​ផ្ទាល់​ពី​កម្មវិធី​
នេះ​បាន
-ចុច ទុក​ឲ្យ​យួរ​នៅ​លើ​សារ​ដើម្បី​ធ្វើ​ការ​កែប្រែ
-ជ្រើសរើស Emoticon នៅ​ពេល​ផ្ញើ​សារ
-កែប្រែ​លេខ​ទូរស័ព្ទ​ដែល​បាន​រក្សាទុក​ពី​ Dial pad
-កែប្រែ​ចំណុច​អវិជ្ជមាន
តើអ្នកបាន​សាក​ល្បង​កំណែ​ប្រែ​ថ្មី​នេះ​ ហើយ​ឬ​នូវ? សម្រាប់​អ្នក​ដែល​បាន​ Sign In 
រួច ហើយ​ធ្វើ​ការ​អាប់ដេត​ក្រោយ ត្រូវ​ Sign Out សិន​ដើម្បី​អាច​រួម​បញ្ចូល​ជាមួយ​
គណនី​ Microsoft បាន៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top