Nokia បង្ហាញ​ Asha ស៊ីម​ពីរ ពីរ​ម៉ូដែល​

          
ថី្មៗនេះក្រុមហ៊ុន Nokia បានបង្ហាញទូរស័ព្ទ​អាច​ប្រើ​ស៊ីម​កាត​
បាន​ពីរ​ក្នុង​ពេល​តែ​មួយ​របស់ខ្លួន ចំនួន​ ២ស៊េរី​ទៀតរួមមាន Nokia Asha 205 និង Nokia ​Asha 206 ត្រូវ​បាន​ Nokia ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ កាល​ពី​ចុង​សប្ដាហ៍​នេះ ។

*Asha 205 និង​Asha 206 មាន​អេក្រង់​ពណ៌​ធម្មជាតិ​ទំហំ ២,៤អ៊ីញ 320x240px និង​អង្គចងចាំ​ក្នុង​ម៉ាស៊ីន​ទំហំ 64MB ដូចគ្នា ព្រម​ទាំង​អាច​បន្ថែម​ memory card បាន​ដល់​ទៅ 32GB។
*ចំពោះ​Asha 205 ជា​ប្រភេទ​ទូរស័ព្ទ​ដៃ​ដែល​មាន​គ្រាប់ចុង ​(ប៊ូតុង) ជា​ QWERTY ប៉ុន្តែ​មាន​កាមេរ៉ា​អាច​ចាប់​យក​ទាំង​រូបភាព និង​វីដេអូ​បាន​ ទំហំ 0.3MP ខណៈ​ដែល​Asha 206 មាន​គ្រាប់ចុង (ប៊ូតុង) ធម្មតា មាន​កាមេរ៉ា​រហូត​ដល់ទៅ 1.3MP។
*ចំពោះ​ថាមពល​ថ្ម Asha 205 ប្រសិន​បើ​ដាក់​ស៊ីម​ប្រើ​តែ ១ នោះ​អាច​កាន់​ថ្ម​បាន​រហូត​ដល់​ទៅ ៣៧ថ្ងៃ តែ​ប្រសិន​បើ​ដាក់​ស៊ីម​ពីរ​ ថ្ម​កាន់បាន​តែ ២៥ថ្ងៃ ​ប៉ុណ្ណោះ​ ។ រីង​​ Asha 206 វិញ​ប្រសិន​បើ​ដាក់​ស៊ីម​ប្រើ​តែ ១ នោះ​អាច​កាន់​ថ្ម​បានតែ​ ២៨​ថ្ងៃតែ​​ប៉ុណ្ណោះ តែ​ប្រសិន​បើ​ដាក់​ស៊ីម​ 2 ថ្ម​កាន់បានរហូត​ដល់​​ ៤៧​ថ្ងៃ។

*ចំណុច​លេច​ធ្លោ​របស់​ទូរស័ព្ទ​ដៃ​ទាំង​ពីរ​គឺ មាន​ប៊ូតុង facebook មួយ​ដាច់​ដោយ​ឡែក​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​អាច​បើក​លេង​បណ្ដាញ​សង្គម​មួយ​នេះ​បាន​លឿន។
*Nokia បាន​រចនា​Asha 206 មក​បី​ពណ៌​រួមមាន ពណ៌​ផ្ទៃ​មេឃ ​ពណ៌​ផ្កា​ឈូក ពណ៌​ខ្មៅ និង​ពណ៌​លឿង។ ដោយ​ឡែក​​ពណ៌​ទឹកប្រាក់ ​ពណ៌​ខ្មៅ ​និង​ពណ៌​ផ្កាឈូក​ស្រាល ​ជា​ជម្រើស​ដែល​អ្នក​ត្រូវ​ពិចារណា​លើ​Asha 205។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top