ប្តូរផ្ទាំងរូបភាព Welcome និង Logon ​ក្នុង Win 7


តើលោកអ្នកចង់ផ្លាស់ប្តូរផ្ទាំង Background​​​ Welcome Screen​​ និង Logon​​ នៅលើ Windows​ 7 ដែរឬទេ? ​ព្រោះថាត្រង់ ចំនុចនេះ​វាជាផ្នែកសំខាន់មួយដែលផ្តល់ភាពទាក់ទាញនៅលើ Windows​ ហើយវាជា ដំណើរដំបូងរបស់ Windows​ មុខនឹងចូលទៅកាន់ការប្រើប្រាស់។ ហេតុដូច្នេះទើបយើងលើកយកនូវ កម្មវិធីមួយជំនួយដល់ការផ្លាស់ប្តូរ​ នោះបានយ៉ាងងាយស្រួល ហើយវាធ្វើឲ្យដំណើរការ​ម៉ាស៊ីន​កុំព្យូទ័រ​យឺតនោះទេគឺវាអ្នកជួយបន្តែមឲ្យរបស់លោកអ្នក ភាពស្រស់ស្អាត និង ផ្តល់ឲ្យលោកអ្នក​ដាក់នូវរូបភាពជាទីប្រសាញ់របស់លោកអ្នកបានថែមទៀតផង។ បើចង់ដឹងឲ្យកាន់តែច្បាស់​ថាវា
ជា​កម្មវិធីអ្វីសូមមើលការបង្ហាញដូចខាងក្រោម៖
ជាដំបូងតម្រូវឲ្យលោកអ្នកទាញយកកម្មវិធី Logon​​ Screen​ ជាមុនសិនបន្ទាប់មកតំឡើង​វាចូលក្នុង​កុំព្យូទ័រ។ ក្រោយពេលតំឡើងចប់ បើកដំណើរការកម្មវិធីនោះ ដោយគ្រាន់តែចុច Mouse​ ខាងស្តាំ​រួចជ្រើសយក Logon Screen។

បន្តមកទៀតវាលោតចូលផ្ទាំងកម្មវិធីនោះឡើង ប្រសិនបើចង់ប្តូររូបភាពនោះ លោកអ្នកចុចលើ​ប៊ូតុង Browse​​ ហើយបន្ទាប់មកទៀតជ្រើសយករូបភាពណាមួយ​ដែលលោកអ្នកពេញចិត្ត ចុច Ok ។ រួចលោកអ្នកអាចចុចលើប៊ូតុង Lock​ ​ដើម្បីសាកល្បងការលើប្តូរនោះ ឬក៏ចុច Lock​ ប៊ូតុងតែម្តង។ ចំណែកឯ Restore​ ប៊ូតុងគឺសម្រាប់ Restore នូវរូបភាពនោះមកជារូបភាពដើម​វិញ៕ 


ទាញយកកម្មវិធី Logon​​ Screen​
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top