
ចេក(Banana)គឺឈើហូបផ្លែម្យ៉ាងដែលសំបូរណាស់នៅក្នុងប្រទេសយើងហើយនៅ
ក្នុងនោះផងដែរ ក៏មានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព ព្រោះចេកមានសារធាតុជាច្រើន ដូចជា កាបូអ៊ីដ្រាត ជួយ ជំរុញ រាងកាយឲ្យមានការផលិត អាំងស៊ុយលីន (Insulin) ដែលផ្តល់ជាតិ ស្ករកោសិកាផ្សេងៗ នឹង ផ្តល់ថាមពលដល់រាងកាយផងដែរ។ លើសពីនេះនៅក្នុង ចេក ក៏មានសារធាតុ ម៉ាញ៉េស្យូម ក្នុងបរិមាណខ្ពស់ ហើយ ដែលអ្នកកីឡាចាំត្រូវការ ប្រើប្រាស់ នៅពេលបែកញើសច្រើន នឹង ដើម្បីប្រើប្រាស់ទៅលើ សាច់ដុំ ក្នុងការបញ្ចេញកំលាំង។ ក្រៅពីនេះ ចេកក៏នៅមាន ប៉ូតាស្យូម នឹង វីតាមីន B6 អាចជួយកាត់បន្ថយ ភាពតានតឹង ក្នុងអារម្មណ៍។ ព្រមជាមួយគ្នាផងដែរសារធាតុនេះក៏ជួយសំរួលទៅលើ អ្នកលើសឈាម នឹង អ្នកមានបញ្ហាក្រពះផងដែរ។ អាចពិសារបានទាំងចេកទុំ ចេកហាលក្រៀម មាន អត្ថប្រយោជន៍ដូចគា្ន។












0 comments