
តាមការស្រាវជ្រាវថ្មីមួយ ដោយក្រុមអ្នកស្រាវជ្រាវពីវិទ្យាសា្ថនខៃសឺរភឺរម៉ាណេនថ៍
(Kaiser Permanente) ដែលលាតត្រដាងដោយ សមាគមន៍វេជ្ជសាស្រ្តអាមេរិច (American
Medical Association) ទាក់ទង់ និងផលប្រយោជន៍នៃការពិសារ កាហ្វេ បានរកឃើញថា
ការពិសារ កាហ្វេ ១ពែងក្នុង១ថៃ្ង អាចកាត់បន្ថយអត្រាប្រឈម នឹង ជម្ងឺក្រិនថ្លើម បាន២០%។ ប៉ុន្តែប្រសិនបើបង្កើនបរិមាណនៃការញុំាការហ្វេ ទៅជា ៤កែវ ក្នុង១ថ្ងៃ អាចកាត់បន្ថយអត្រា
ប្រឈម នឹង ជម្ងឺក្រិនថ្លើម ដែលបណ្តាលមកពីការផឹកគ្រឿងស្រវឹង។
ក្រុមអ្នកស្រាវជ្រាវបានអះអាងដូចខាងលើ នេះបន្ទាប់ពីបានធើ្វការសិក្សាទៅលើក្រុមមនុស្ស ១២៥.០០០នាក់ ទាំងប្រុស និង ស្រី។ ក្នុងនោះរួមទាំអ្នកដែលផឹក កាហ្វេ ច្រើនរហូតដល់ ១២កែវ ក្នុង១ថ្ងៃ នឹង អ្នកផឹក ៨កែវ ក្នុងថ្ងៃ។ ក្រោយពីបានសិក្សាពីអត្រាប្រឈម នឹង ជម្ងឺក្រិនថ្លើមទៅលើក្រុមមនុស្សទាំងនោះជាមធ្យមរកឃើញថាការប្រឈម និង ជម្ងឺក្រិនថើ្លម បានថយចុះគួរឲ្យកត់សំគាល់ជាខ្លាំង។












0 comments