ផ្លែមា្នស់ជួយប្រឆាំងរោគផ្តាសាយ



ជាការពិតណាស់ផ្លែមា្នស់គឺជាផ្លែឈើមួយ​ដែលសំបូរនៅខេត្តកំពតហើយមនុស្ស

ចូលចិត្តទទួលទាន។ លើសពីនេះផ្លែមា្នស់ គឺជា ផែ្លឈើ​ ម្យាងដែលសំបូរដោយ វីតាមីន
អា(A), វីតាមីន ស៊ី (C),កាល់ស្យូម (Calcium),ផូស័្វរ (Phosphorus), និង ប្រូមេឡែន (Bromeland) ដែលមាន គុណប្រយោជន៍យ៉ាងច្រើន ចំពោះរាងកាយ។ ការពិសារ
ជាប្រចាំ អាចជួយ បង្ការជម្ងឺ រលាកតម្រង់នោម,សមា្ពធឈាមខ្ពស់ (បន្ថយសំពាធឈាម), រលាកបំពង់ខ្យល់,
ព្រមទាំជួយ ប្រព័ន្ធរំលាយអាហារ ប្រភេទសាច់បានល្អ និង បង្កើនការបឺតស្រូបយកអាហារ បានល្អ,លើសពីនេះបំបាត់
ការស្រេកទឹកជួយឲ្យរាងកាយមានភាពត្រជាក់ ជួយប្រឆាំងនិងជម្ងឺផ្តាសាយ។ ប៉ុន្តែការសំខាន់គឺ ធើ្វឲ្យអ្នកពិសា
គា្មនប្រតិកម្ម គឺ ត្រូវពេលចិតសំបកម្នាស់ចេញហាន់ជាចំណិតៗ ហើយគួរតែយកម្នាស់មកត្រាំក្នុងទឹកអំបិលប្រហែល ២ ទៅ ៣នាទី សិនដើម្បីបំផ្លាញសារធាតុ ក្លៃខុនយដ៍ និង អង់ស៊ីមប្រភេទខ្លះៗដែលធើ្វឲ្យអ្នកពិសារមានប្រតិកម្ម។បន្ទាប់មកអាចលោកអ្នកពិសារបានយ៉ាងពេញចិត្តព្រោះការត្រាំអំបិលមិនបានធើ្វឲ្យបាត់បង់រស់ជាតិទេមានតែធើ្វឲ្យវាកាន់តែមានរស់ជាតិឆ្ងាញ់ថែមទៀត។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top