
លោកអ្នកពិតជាមានចង្ងល់ចំពោះពាក្យថា GodMode ហើយបានចោទជាសំនួរថាតើ GodMode គឺជាអី្វ? ពិតណាស់នៅក្នុង Windows 8 គឺជា Windows ថ្មីដែលបានធ្វើ
ការកែរប្រែនូវមុខងារ និង លក្ខណៈជាពិសេសដែលខុសប្លែកពី Windows7 ហើយ
Windows នេះបានលាក់នូវ Option មួយចំនួន ឧទាហរណ៍ដូចជា Option Control
Panel ។ GodMode គឺវាមិនមែកជាPluging ឬ Software ទេតែវាអាចមានសមត្ថភាព
ជួយសម្រួលដល់លោកអ្នកបានយ៉ាងងាយស្រួល និងឆាប់រហ័យ ហើយផ្តល់ឲ្យ
លោកអ្នកគ្រប់គ្រងលើ Option Control Panel បានទាំងមូលទៀតផង។ ដើម្បីឲ្យ កាន់ទៅច្បាស់ជាងនេះសូមមើលការបង្ហាញខាងក្រោម៖
១.ដំបូងលោកអ្នកបង្កើត Folder ថ្មីមួយនៅលើ Destop ដោយគ្រាន់តែចុច Mouse ខាងស្តាំ រួចហើយជ្រើសយកពាក្យថា New Folder។
២.ក្រោយពីបង្កើតរួចលោកអ្នកត្រូវដាក់ឈ្មោះឲ្យ Folder នោះ តាម Code ដូចខាងក្រោម៖
GodMode.{ED7BA470-8E54-465E-825C-99712043E01C}

បន្ទាប់មក Folder នោះនឹងផ្លាស់ប្តូរជារូប icon របស់ Control panel

ចុងក្រោយនៅក្នុង GodMode លោកអ្នកនឹងឃើញនូវរាល់ Option របស់ Control Panel ហើយលោកអ្នកប្រើប្រាស់ជាមួយវាបានយ៉ាងងាយស្រួល និងឆាប់រហ័ស៕













0 comments