ថ្មីៗនេះក្រុមហ៊ុនផលិតកុំព្យូទ័រ Acer បានឲ្យដឹងថាខ្លួននឹងកំពុងយកចិត្តទុកដាក់ផលិតTablet ទំហំ ៧អ៊ីញ (1024x600), ទម្ងន់ 410gដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការAndroid 3.2 ដែលជា Version ចុងក្រោយ, ហើយTablet នេះប្រើ Memory ប្រភេទ Micro SD card ផងដែរ។បើយោងតាមរបាយការណ៍ DigiTime បានឲ្យដឹងថា គម្រោងនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ ២០១៣នេះហើយ ដែលពេលនោះក្រុមហ៊ុននឹងចេញជាមួយតម្លៃ ត្រឹមតែ ៩៩ដុល្លារអាមេរិក ប៉ុណ្ណោះ។ មានចចាមអារ៉ាមមួយចំនួនបានលើកឡើងដែរថា tablet របស់ Acerដែលត្រៀមចរាចរណ៍លើទីផ្សារនាពេលខាងមុខ នឹងបំពាក់ MediaTek processor ដែលជាកត្តាធ្វើឱ្យក្រុមហ៊ុនអាចបន្ធូរបន្ថយនូវតម្លៃរបស់វាបាន។ ទោះបីជាយ៉ាងណា នេះនៅពុំទាន់មានការអះអាងបញ្ជាក់ពី Acer នៅឡើយទេ។
តើលោកអ្នកយល់យ៉ាងណាចំពោះ Acer Tablet ៧អ៊ីញ នេះ?












0 comments