អត្ថប្រយោជន៍ ៦យ៉ាងពី ការ៉ុត

ការ៉ុតគឺជាបន្លែមួយប្រភេទដែលប្រជាជនចូលចិត្ត
ទទួលទានណាស់ ហើយការ៉ុតគេអាចយកវាទៅធើ្វជាម្ហូប, កិនធ្វើជាទឹកការ៉ុត​ នឹងយកទៅធើ្វជាអន្លួងផងដែរ។ តើលោកអ្នកដឹងពីអត្ថប្រយោជន៍ពីការទទួលទានការ៉ុតដែរ​ឬទេ?
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាការទទួលទានការ៉ុតអាចជួយដល់រាងកាយមនុស្សយើងបានដល់ ៦យ៉ាងដូចជា៖

១.ផ្លៃការ៉ុតសំបូរដោយពពួកវិតាមីនជួយទ្រទ្រង់រាងកាយដូចជា៖ មានវិតាមីនអា (A) ខ្ពស់, ហើយការ៉ុតក៏បាន
ផ្តល់ឲ្យនូវវិតាមីន B1, B2, B3, B6, C, E នឹង​ K។ លើសពីនេះ ការ៉ុតវាក៏បានផ្តល់នូវសារធាតុ fiber, manganese
នឹង​ potassium ដែលសុទ្ធសឹងជាវិតាមីនដែលរាងកាយត្រូវការសំរាប់ការលូតលាស់ ​នឹងទ្រទ្រង់។

២.ផ្លៃការ៉ុតជួយការពារការបំផ្លាញ់កោសិការាងកាយដោយសារសារធាតុពុលដែលបណ្តាលមកពីបរិស្ថាន
ខាងក្រៅដែលចូលទៅចូលក្នុងសរសៃឈាម។ជួយទប់ស្កាត់ការវិវត្តន៍ភាពជ្រាវជ្រួញរបស់ស្បែកដោយ
សារនៅក្នុងការ៉ុតមានសារធាតុ Beta-carotene ហើយសារធាតុ Beta-carotene នេះក៏ជួយការពាររាង
កាយពីការកើតជម្ងឺមហារីកសួត, ក្រពះ, ពោះវៀនធំ, មាត់ស្បូន, កស្បូន នឹងប្រអប់មាត់។

៣.ផ្លៃការ៉ុតជួយការពារពីជម្ងឺសរសៃឈាមបេះដូងដោយលោកអ្នកគ្រាន់តែឧស្សាហ៍ញុំាការ៉ុតឬទឹកការ៉ុត
ហើយសារធាតុដែលបានមកពីការ៉ុតនោះជួយកាត់បន្ថយខ្លាញ់ក្នុងឈាមដែលនាំឲ្យមានការ
ការពារពីជម្ងឺបេះដូង។

៤.ដោយយោងតាមការសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យ Harvard បានបង្ហាញថា ការញុំាការ៉ុត​អាចជួយ កាត់បន្ថយជម្ងឺគ្រោះថ្នាក់នៃជម្ងឺសរសៃឈាមខួរក្បាល ដោយលោកអ្នកញុំាការ៉ុតឲ្យបានច្រើន ឬក្នុងមួយ
សប្តាហ៍ញុំាការ៉ុតឲ្យបាន៥ដើម។

៥.ជួយការពារភែ្នក និងធើ្វឲ្យប្រសើរឡើងនៃការមើលរបស់លោកអ្នក ដោយសារនៅក្នុងផ្លៃការ៉ុតសំបូរទៅ
ដោយវិតាមីនអា (A) ច្រើន។

៦.ផ្លៃការ៉ុតធើ្វឲ្យធ្មេញរបស់លោកអ្នកនៅតែល្អ,រឹងមាំ, គា្មនកាក់សំណល់ក្រោយពេលទទួលទានអាហារ និងជាពិសេសជួយកំចាត់មេរោគនៅក្នុងមាត់ នឹងថែរក្សារការពារកុំឲ្យធ្មេញរបស់លោកអ្នកខូចខាត
ផងដែរនេះដោយសារសារធាតុ minerals ដែលមាននៅក្នុងផ្លៃការ៉ុត។

ដូចនេះលោកអ្នកគួរតែឧស្សាហ៍ពិសាការ៉ុតឲ្យបានច្រើនដើម្បីសុខភាព នឹងការពារជម្ងឺផ្សេងៗ៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top