ឥឡូវនេះ Facebook មានចំណាប់អារម្មណ៍ចង់ទិញយក WhatsApp
ដែលជាប្រភេទកម្មវិធីទំនាក់ទំនងសង្គមផងនោះ ។ Facebook ចង់ទិញក្នុងគោលបំណងអភិវឌ្ឍន៍សេវាកម្មទំនាក់ទំនង ជុំវិញពិភពលោករបស់ខ្លួន។ នេះដោយយោងតាមរបាយការណ៍ពីគេហទំព័រ TechCrunch ពីពេលថ្មីៗនេះ។WhatsApp ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៩ ដោយក្រុមហ៊ុន Santa Clara ដែលមានមូលដ្ឋាននៅរដ្ឋ Califonia។ វាដំណើរការនៅលើទូរស័ព្ទដៃទំនើបៗ “Smartphone” ដែលប្រើប្រព័ន្ធប្រតិបត្តិការដូចជា៖ Android,Black Berry, iOS, Symbian និង Windows Phone។ កម្មវិធីនេះប្រើសម្រាប់ chat បានងាយស្រួលឆាប់រហ័សនៅទូទាំងពិភពលោក ហើយអាចជួយសន្សំសំចៃប្រាក់បានមួយកម្រិតផងដែរ។ សេវាកម្មទំនាក់ទំនងនេទទួលបានប្រជាប្រិយភាពខ្លាំងដោយមានអ្នកប្រើប្រចាំថ្ងៃប្រហែល ១០០លាន នាក់ឯណោះ។ ជុំវិញចំណាប់អាម្មណ៍ទិញ WhatsApp ពីសំណាក់ Facebook នេះ ប្រភពនៅពុំទាន់បានស៊ើបដឹងពីទំហំទឹកប្រាក់ដែល Facebook ព្រមពៀងទិញយក និងការទាញយកគុណប្រយោជន៍ពី WhatsApp យ៉ាងណានោះនៅឡើយទេ៕
0 comments