ថ្មីៗនេះក្រុមហ៊ុន Apple ប្រកាសថាប្រព័ន្ធ
ប្រតិបត្តិការជំនាន់ថ្មី iOS 6.0.1 ចេញ
ជាផ្លូវការហើយ ដូច្នេះអតិថិជនរបស់Apple ជំនាន់ថ្មីៗទាំងអស់ដូចជា iPhone,
iPad និង iPod touch អាចទាញយកបានដែរ។ iOS 6.0.1 ដែលដាក់ឲ្យUpdate
នេះមានទំហំ ជិត ៧០០MB។
iOS 6 របស់ Apple ក្រោយពីជួបបញ្ហានិងទទួលបានការរិះគន់យ៉ាងចាស់ដៃ
ពីសំណាក់អតិថិជនរបស់ខ្លួនលើបញ្ហាមួយចំនួនដែលកើតមានកន្លងមក
បានញាំងឲ្យក្រុមហ៊ុនអាមេរិកដ៏ល្បីឈ្មោះមួយនេះរួសរាន់បង្កើតប្រព័ន្ធ
ប្រតិបត្តិការជំនាន់បន្ទាប់គឺ iOS 6.0.1។
ប្រព័ន្ធប្រតិបត្តិការ iOS 6.0.1 នឹងកែលំអចំណុចខុសឆ្គង ធ្វើឲ្យដំណើរការ
បានរលូនឡើងវិញទៅ Wi-Fi, ជួសជុលឡើងវិញនូវ cellular data ដែលមិន
ដំណើរត្រង់ចំណុចមួយចំនួនកន្លងមក, កែលំអឲ្យអ្នកប្រើអាច access ទៅ
កាន់ Passbook នៅលើ lock screen, កែតម្រូវ Exchange meetings, និងរួម
បញ្ចូលការប្រើ Cellular Data សម្រាប់ប្រើ iTunes Match ជាដើម៕












0 comments