ស៊ុតក្រហម: ជាប្រភពជីវជាតិដ៍កំពូលព្រោះមូលផ្តុំដោយវីតាមីន A,D,E ស៊ុលហ្វូរ(sulphur) បូតាស្យូមកាល់ស្យូម, ម៉ាញ៉េស្យូមនិងជីវជាតិដែក។ដោយសារគុណប្រយោន៍ទាំងនេះហើយទើបអ្នកឯកទេសចំនីអាហារតែងតែយក
ស៊ុតជាស្តង់ដារក្នុងការត្រួតពិនិត្យប្រូតេអីនរបស់អាហារផ្សេង។
ស៊ុតស : នៅក្នុងស៊ុតស មានអាស៊ីតអាមីណេ (Acid Amine) ដែលសំខាន់ចំពោះរាងកាយ។ ក្នុងមួយថ្ងៃ រាងកាយមនុស្សត្រូវការ ខូលេស្តេរ៉ល់ (Cholesterol) ពីអាហារមិនលើសពី ៣០០mg ប៉ុន្តែស៊ុតមាន ខូលេស្តេរ៉ល (Cholesterol) ពី ១៤៦ ទៅ ២៣២mg ដែលចាត់ទុកថាខ្ពស់។
យោងតាមអ្នកជំនាញផ្នែកអាហារបានកំណត់ថាទារកអាយុ៥ខែ ឡើងទៅរហូតដល់វ័យជំទង់ នឹងវ័យធើ្វការ អាចទទួលទានស៊ុតបានរាល់ថ្ងៃក្នុងមួយថ្ងៃមួយគ្រាប់។ចំណែកមនុស្សវ័យចំណាស់ ឬមនុស្សដែលមាន
ខ្លាញ់ក្នុងសរសៃឈាមខ្ពស់ បរិភោគស៊ុតបាន ៣គ្រាប់ ក្នុងមួយសប្តាហ៍។
ប៉ុន្តែក្នុងការពិសាស៊ុតគួរតែចំអិនឲ្យឆ្អិន មិនគួរពិសាឆៅទេ។ មនុស្សខ្លះនិយមពិសាស៊ុតឆៅពីព្រោះពួក
គេជឿថាអាចបំប៉នរាងកាយបានល្អ, ប៉ុន្តែតាមការពិតការញុំាមិនល្អទេ ព្រោះនៅក្នុងស៊ុតឆៅមានប្រូតេអ៊ីន
អាវីឌីន ដែលនឹងទៅរាំងខ្ទប់មិនឲ្យស្រូបយកវិតាមីនបណ្តាល់ត្រូវឲ្យបាត់បង់វិតាមីនពីស៊ុត និងថែមទាំង
បាត់បង់វិតាមីនពីចំណីអាហារដែលបានញុំាចូលទៅវិញ។ដូច្នេះប្រសិនបើ លោកអ្នកយកស៊ុត
ទៅចំអិនជាមុននោះប្រូតេអ៊ីន អាវីឌីន និងបាត់បង់។
ក្រៅពីនេះទៀត ស៊ុតឆៅអាចមានមេរោគលាយឡំជាមួយ ពេលពិសាទៅអាចបង្កឲ្យមេរោគឆ្លៀត កាសបង្កឲ្យ
មានជម្ងឺដល់រាងកាយបាន។ ហេតុនេះលោកអ្នកគួរតែពិសាស៊ុតឆ្អិនប្រសើរជាងឆៅ៕













0 comments