មានឈោ្មះ Nozza ស៊េរីថ្មីឆ្នាំ ២០១៣ របស់ក្រុមហ៊ុន Yamaha ដែលត្រូវគេរចនា
រូបរាងឡើងយ៉ាងថ្មីសន្លាងបំផុតជាមួយការលេងស្តាយ៍បែបយុវវ័យយ៉ាងស្រស់
ស្អាត និងគួរជាទីទាក់ទាញចិត្តលោកអ្នក។ ក្រៅមានរូបរាងខុសប្លែកនិងគួរឲ្យ
ចាប់អារម្មណ៍ ម៉ូតូស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការកែតម្រូវលើផ្នែកមួយចំនួន
ដូចជា នៅត្រង់កន្លែងចាក់សាំង ត្រូវគេផ្លាស់មកដាក់នៅតួក្បាំងខាងមុខ ក្បែរ
ប្រអប់កាច់សោបញ្ឆេះ។ ខ្នងកង់ប្រើកាំបន្ទះ ជំនួសកាំរាយ។ ចំណែកតួគ្រោងផ្នែក
ខាងមុខ ត្រូវគេកែលម្អថ្មីដែលមើលទៅពិតជាស្រស់ស្អាត និងដែលអាចបង្ហាញ
ភាពស្វាហាប់និងរឹងមាំរាល់ការធ្វើដំណើរកម្សាន្តនៅតាមដងផ្លូវ។ Nozza ស៊េរីថី្ម
ឆ្នាំ២០១៣ បំពាក់កំលាំងម៉ាស៊ីន ១១៥CC ប្រើប៊ិច ខុសពីស៊េរីមុនដែលប្រើ
កាប៊ុយរ៉ាទ័រ ដែលនេះពិតជាអាចជួយសន្សំសំចៃក្នុងការធើ្វដំណើរយ៉ាងប្រសើរ
បំផុត។ Nozza ស៊េរីថ្មីនេះមានពណ៌ ស ខ្មៅ លឿងនិងផ្កាឈូកជាជម្រើសរបស់
លោកអ្នក។

ផ្នែកខាងកុងទ័រម៉ូតូ & សោរ




.jpg)













0 comments